លេខទូរស័ព្ទ

012 61 97 15, 093 41 88 99,
081 90 48 49

អាសយដ្ឋានអ៊ីម៊ែល

info@sogecambodia.com

ប្រព័ន្ធសូឡាហាយប្រ៊ីត

ប្រព័ន្ធសូឡាហាយប្រ៊ីត

ប្រព័ន្ធសូឡាហាយប្រ៊ីត គឺសម្រាប់ដំឡើងនៅតាមតំបន់ដែលមានបណ្តាញជាតិ។ ដើម្បីកាត់បន្ថយការចំណាយថ្លៃភ្លើងប្រចាំខែ និងបម្រុងថាមពលពេលភ្លើងដាច់។

ដំណើរការរបស់ប្រព័ន្ធ

ផ្ទាំងសូឡាបម្លែងថាមពលពន្លឺដែលចាំងប៉ះទៅជាថាមពលអគ្គិសនីហើយបញ្ជូនទៅអាំងវែទ័រនិងសាកចូលអាគុយព្រមទាំងបម្លែងជាចរន្តឆ្លាស់ដើម្បីប្រើប្រាស់។ ​ចំពោះប្រព័ន្ធនេះយើងអាចជ្រើសយកប្រភពណាមួយជាអាទិភាពក្នុងការផ្គត់ផ្គង់ទៅគ្រឿងទទួលបាន​​។​ ក្នុងករណីជ្រើសយកផ្នែកប្រភពភ្លើង DC ជាអាទិភាព នោះអាំងវែទ័រនិងយកថាមពលពីសូឡា និងអាគុយបម្លែងជាចរន្តឆ្លាស់ហើយ ​ ផ្គត់ផ្គង់ទៅគ្រឿងទទួល​ ប្រសិនបើថាមពលសូឡាច្រើនជាងតម្រូវការគ្រឿងទទួល នោះថាមពលសូឡាដែលនៅសល់នឹងត្រូវបានសាកចូលអាគុយ។ ក្នុងករណីជ្រើសយកប្រភពភ្លើងAC(EDC)ជាអាទិភាព​ នោះថាមពលសូឡាត្រូវសាកចូលទៅក្នុងអាគុយរហូតដល់កម្រិតដែលយើងកំណត់ ហើយភ្លើងសូឡាដែលនៅសល់និងត្រូវបានបម្លែងជា AC និងលាយជាមួយភ្លើងបណ្ដាញផ្គត់ទៅគ្រឿងទទួលរួមគ្នា។ ក្នុងករណីប្រភពភ្លើង EDC មិនដំណើរការ នោះអាំងវែទ័រនឹងដំណើរការជាOff-Grid  និងបញ្ចេញភ្លើងផ្គត់ផ្គង់តែតាមរយៈច្រក Backup (Output 1) ផ្គត់ផ្គង់ទៅគ្រឿងទទួល។

 

 

សម្ភារៈនៅក្នុងប្រព័ន្ធ៖

  • ផ្ទាំងកញ្ចក់សូឡា៖ បម្លែងពន្លឺព្រះអាទិត្យទៅជាអគ្គីសនីចរន្តជាប់(DC)។
  • អាំងវែរទ័រហាយប្រ៊ីត៖ គ្រប់គ្រងលំហូរនៃថាមពលនិងបម្លែងចរន្តជាប់(DC) ទៅជាចរន្តឆ្លាស់(AC)។
  • អាគុយ៖ សម្រាប់ផ្ទុកថាមពលសូឡាដើម្បីប្រើពេលក្រោយ។
  • ឧបករណ៍ត្រួតពិនិត្យ៖ គ្រប់គ្រងការសាក និងការបញ្ចេញថ្មរបស់អាគុយ (ភាគច្រើនរួមបញ្ចូលទៅក្នុងអាំងវែទ័រហាយប្រ៊ីត)។
  • បណ្តាញអគ្គីសនី EDC ឬប្រភពភ្លើងACផ្សេងទៀត៖ ពេលសូឡា និងអាគុយមិនមានថាមពលគ្រប់គ្រាន់ ប្រព័ន្ធសូឡាអាចយកភ្លើងក្នុងបណ្តាញ។

អត្ថប្រយោជន៍៖

  1. ការទុកចិត្ត៖ ប្រព័ន្ធសូឡហាយប្រ៊ីត ធានាការផ្គត់ផ្គង់ថាមពលនោះនៅពេលដាច់ភ្លើង។
  2. ភាពបត់បែង៖ ប្រព័ន្ធសូឡាហាយប្រ៊ីតអាចផ្លាស់ប្តូររវាងថាមពលសូឡា អាគុយ និងភ្លើងបណ្តាញតាមតម្រូវការអ្នក។
  3. ការប៉ះពាល់ក្នុងបរិស្ថាន៖ ប្រព័ន្ធសូឡាហាយប្រ៊ីតអាចកាត់បន្ថយដានកាបូនដោយប្រើប្រាស់ថាមពលសូឡាដែលជាថាមពលកកើតឡើងវិញ។
  4. ការពង្រីក៖ ប្រព័ន្ធសូឡាហាយប្រ៊ីតអាចពង្រីកងាយស្រួលដោយបន្ថែមផ្ទាំងសូឡា ឬអាគុយទៅតម្រូវការថាមពលរបស់អ្នក។

 

កត្តាដែលត្រូវគិតពេលតំឡើង៖

  1. ទីកន្លែង៖ ផ្ទាំងសូឡាតំឡើងនៅកន្លែងដែលមានពន្លឺថ្ងៃល្អគ្រប់គ្រាន់ ដែលមានមិនមែកឈើ និងគ្មានម្លប់បាំង។
  2. ទំហំនៃប្រព័ន្ធ៖ ទំហំរបស់ប្រព័ន្ធរចនាតម្រូវតាមតម្រូវការប្រើប្រាស់ និងទំហំនៃកន្លែងដែលអាចតំឡើងបានតាមតម្រូវការជាក់ស្ដែង។
  3. ទំហំអាគុយ៖ ជ្រើសរើសអាគុយដែលមានទំហំគ្រប់គ្រាន់ដើម្បីផ្ទុកថាមពលអោយបានគ្រប់តាមលោកអ្នកត្រូវការ។
  4. ការថែទាំ៖ ការថែទាំជាប្រចាំ ឬ​ យ៉ាងហោច២ខែម្ដង ដើម្បីធានានូវដំណើរការល្អរបស់ប្រព័ន្ធ។

 

កន្លែងតំឡើង៖

  • តាមគេហដ្ឋាន៖ ផ្តល់ភាពជឿជាក់ និងកាត់បន្ថយការចំណាយលើអគ្គីសនីនៅគេហដ្ឋាន។
  • តាមអាជីវកម្ម៖ ប្រព័ន្ធធានាការផ្គត់ផ្គង់ថាមពលក្នុងដំណើរការសំខាន់ៗ។
  • តំបន់មានបណ្ដាញភ្លើងខ្សោយ៖ អាចតំឡើងក្នុងតំបន់ដាច់ស្រយាល ជាពិសេសតំបន់ដែលមានភ្លើងបណ្តាញខ្សោយ។
  • ថាមពលបម្រុង៖ ផ្តល់ថាមពលបម្រុងក្នុងមន្ទីពេទ្យ សាសារៀន ក្រុមហ៊ុន មណ្ឌលទិន្នន័យ និងហេដ្ធានរចនាសម្ព័ន្ធសំនាន់ផ្សេងៗ។