លេខទូរស័ព្ទ

012 61 97 15, 093 41 88 99,
081 90 48 49

អាសយដ្ឋានអ៊ីម៊ែល

info@sogecambodia.com

ប្រព័ន្ធសូឡាOff Grid

ប្រព័ន្ធសូឡា Off-Grid

ប្រព័ន្ធសូឡា Off-Grid ជាប្រព័ន្ធដែលត្រូវបានបង្កើតឡើងដើម្បីអាចប្រើប្រាស់ក្នុងតំបន់ដែលភ្លើងបណ្តាញទៅមិនទាន់ដល់ (គ្មានភ្លើងបណ្ដាញ)។

 

ដំណើការនៃប្រព័ន្ធ៖

ផ្ទាំងសូឡាបម្លែងថាមពលពន្លឺដែលចាំប៉ះទៅជាថាមពលអគ្គិសនីហើយបញ្ចូនទៅផ្ទុកក្នុងអាគុយដោយឆ្លងកាត់ឧបករណ៍ត្រួតពិនិត្យភ្លើង។ នៅពេលអាគុយត្រូវបានសាកពេញនូវបន្ទុកអគ្គិសនី ឧបករណ៍ត្រួតពិនិត្យភ្លើងនឹងផ្តាច់ការសាកដោយស្វ័យប្រវត្តិ ដើម្បីការពារការសាកលើសកំណត់។ ភ្លើងអគ្គិសនីដែលបានផលិតដោយផ្ទាំងសូឡាជាភ្លើងចរន្តជាប់(DC) ដូច្នេះយើងត្រូវប្រើឧបករណ៍បម្លែងភ្លើង ឬ អាំងវែរទ័រដើម្បីបម្លែងភ្លើងចរន្តជាប់(DC) នោះទៅជាភ្លើងចរន្តឆ្លាស់(AC)ដើម្បីប្រើប្រាស់។

សម្ភារៈរបស់ប្រព័ន្ធ៖

  1. ផ្ទាំងសូឡា៖ បម្លែងថាមពលពន្លឺព្រះអាទិត្យទៅជាថាមពលអគ្គីសនី។។
  2. អាំងវែទ័រOff Grid (ឧបករណ៍ត្រួតពិនិត្យភ្លើង + អាំងវែទ័រ)៖ អាំងវែរទ័រជាឧបករណ៍បម្លែងភ្លើងចរន្តជាប់ពីអាគុយទៅជាភ្លើងចរន្តឆ្លាស់ដែលយើងអាចប្រើនៅផ្ទះ។ ឧបករណ៍ត្រួតពិនិត្យភ្លើងជាឧបករណ៍ដែលត្រួតពិនិត្យការសាករបស់អាគុយដើម្បីការពារការសាកលើសកំណត់។
  3. អាគុយ៖ ឧបករណ៍ផ្ទុកថាមពលអគ្គិសនីដើម្បីប្រើប្រាស់។

អត្ថប្រយោជន៍នៃប្រព័ន្ធ៖

  1. មិនពឹងផ្អែកលើភ្លើងបណ្តាញ៖ ប្រព័ន្ធសូឡា Off-Grid អាចជាប្រភពនៃថាមពលនៅតំបន់ដាច់ស្រយាលដែលមិនមានភ្លើងបណ្តាញទៅដល់។
  2. សន្សំការចំណាយ៖ ប្រព័ន្ធនេះអាចកាត់បន្ថយ ឬ ផ្តាច់ការចំណាយលើអគ្គិសនីដោយការបង្កើត និងផ្ទុកថាមពលអគ្គិសនីរបស់អ្នក។
  3. មិនបំពុលបរិស្ថាន៖ ថាមពលសូឡា ឬថាមពលព្រះអាទិត្យថាមពលកកើតឡើងវិញដែលមិនបំផ្លាញបរិស្ថានដោយមិនមានសំឡេងរំខានឬ បំភាយឧស្ម័នកាបូនទៅបរិយាកាស។
  4. មិនបារម្ភរឿងអគ្គិសនី៖ ប្រព័ន្ធសូឡា Off-Grid អាចផលិតនិងផ្គត់ផ្គង់អគ្គិសនីទោះបីមិនមានភ្លើងបណ្តាញ។

កត្តាដែលត្រូវគិតពេលតំឡើង៖

  1. ទីកន្លែង៖ ផ្ទាំងសូឡាត្រូវតំឡើងនៅចំកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់។
  2. ទំហំអាគុយ៖ ត្រូវជ្រើសយកអាគុយដែលមានទំហំល្មមផ្ទុកថាមពលតាមអ្នកត្រូវការ។
  3. ទំហំប្រព័ន្ធ៖ ជ្រើសរើសប្រព័ន្ធទៅតាមថាមពលអគ្គិសនីដែលអ្នកត្រូវការនិង តាមទំហំដែលអ្នកអាចតំឡើងបានតាមជាក់ស្តែង។
  4. ការថែទាំ៖ ការថែទាំប្រព័ន្ធជាកត្តាចំបាច់ដើម្បីធានាថាប្រព័ន្ធនឹងដំណើរការបានល្អនិង មានអាយុកាលវែង។

កន្លែងតំឡើង៖

ប្រព័ន្ធសូឡាOff-Grid អាចផ្គត់ផ្គង់ថាមពលអគ្គិសនីនៅតំបន់មិនមានភ្លើងបណ្តាញមកដល់ នៅតំបន់ជនបទដាច់ស្រយាលដូចជា៖ មន្ទីពេទ្យ សាលារៀន គេហដ្ឋាន ចម្ការ កសិដ្ឋាន... ។