លេខទូរស័ព្ទ

012 61 97 15, 093 41 88 99,
081 90 48 49

អាសយដ្ឋានអ៊ីម៊ែល

info@sogecambodia.com

ការផលិត

ការផលិត

សូជី មានផលិតឧបករណ៍មួយចំនួននៅក្នុងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) មានដូចជា៖ ឧបករណ៍ត្រួតពិនិត្យអាគុយ ជើងរេតាមពន្លឺថ្ងៃដោយស្វ័យប្រវត្តិ  ឧបករណ៍លំលឹងវ៉ុលអាគុយ និង​កម្មវិធីស្រោចស្រពឆ្លាតវៃ គ្រប់គ្រងតាមរយៈទូរស័ព្ទ។

1. ឧបករណ៍ត្រួតពិនិត្យ៖

  • សម្របសម្រួលតង់ស្យុង និងចរន្តពីផ្ទាំងសូឡាទៅអាគុយ ដើម្បីឲ្យការសាកមានសុវត្តិភាព និងមានប្រសិទ្ធភាព។
  • ការពារអាគុយមិនឲ្យសាកលើសកំណត់ និងពន្យាអាយុកាលអាគុយដោយការគ្រប់គ្រងលំហូរបស់ថាមពល។

2. ជើងរេតាមពន្លឺថ្ងៃដោយស្វ័យប្រវត្តិ៖

  • ធ្វើអោយផ្ទាំងសូឡារេតាមពន្លឺព្រះអាទិត្យ ដោយស្វ័យប្រវត្តិ
  • បង្កើនប្រសិទ្ធភាពរបស់ផ្ទាំងសូឡា បម្លែងថាមពលបានប្រសិទ្ធភាពខ្ពស់ ចន្លោះពី ៣០% ទៅ ៤០% ធៀបជាមួយនឹងជើងនឹងធម្មតា។

3. ឧបករណ៍លំនឹងវ៉ុលអាគុយ៖

  • ឧបករណ៍នេះធានាថាលំនឹងតុងស្យុងក្នុងអាគុយស្មើគ្នា។ បើសិនអាគុយណាមួយពេញមុនគេតុងស្យុងដែលនៅសល់និងត្រូវបានបញ្ចូនទៅអាគុយផ្សេងៗ។
  • ការពារភាពនឹងថេររបស់តុងស្យុងអាគុយដែលអាចកាត់បន្ថយប្រសិទ្ធភាព និងអាយុកាលអាគុយ បង្កើនប្រសិទ្ធភាព និងភាពជឿជាក់របស់ប្រព័ន្ធ។

4. ការស្រោចស្រពឆ្លាតវ័យ៖

  • ប្រើប្រាស់ថាមពលសូឡានិងបច្ចេកទេសឆ្លាតវ័យដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រភពទឹកសម្រាប់កសិកម្ម។
  • បង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ កាត់បន្ថយការខ្ចះខ្ចាយទឹក និងបង្កើនទិន្នផលដោយផ្តល់ការស្រោចស្រពទៅតាមពេលវេលាជាក់ស្តែង។

ឧបករណ៍ទាំងនេះត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពរបស់ប្រព័ន្ធសូឡា និងរួមចំណែកក្នុងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។