ស្ថានីយសូឡាបូមទឹក បាធាយ
- ទំព័រដើម|
- ស្ថានីយសូឡាបូមទឹក បាធាយ






.jpg)
.jpg)
ប្រវត្ដិរបស់អតិថិជន
-
ឈ្មោះ : សហគមន៍ប្រើប្រាស់ទឹកស្ថានីយបាធាយ
-
អាសយដ្ឋាន: ភូមិអូរម៉ាល់ ឃុំបាយធាយ ស្រុកបាធាយ ខេត្តកំពង់ចាម
-
កសិករប្រើប្រាស់ទឹកតាមរយៈការទិញទឹកពីម្ចាស់ស្ថានីយបូមទឹកប្រើម៉ាស៊ីនម៉ាស៊ូត
-
ប្រភពប្រាក់ចំណូលសំខាន់: ធ្វើកសិកម្ម ធ្វើស្រែ ផ្ទៃដីប្រមាណ 2,000ហិកតា
-
ឆ្នាំចាប់ផ្តើមដំឡើងប្រព័ន្ធសូឡា : ឆ្នាំ2021

បញ្ហាតែងតែជួបប្រទះកាលពីមិនទាន់ប្រើប្រាស់ប្រព័ន្ធបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ “សូជី “
ផ្នែកម្ចាស់ស្ថានីយបូមទឹកប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត

-
គាត់ប្រើប្រាស់ម៉ាស៊ីនភ្លើងមានការចំណាយច្រើន (ប្រេង, ការថែទាំ និង ការជួសជុល)
-
មានភាពលំបាកក្នុងការបញ្ឆេះម៉ាស៊ីនជារៀងរាល់ថ្ងៃ
-
ពេលម៉ាស៊ីនខូចពិបាកក្នុងការជួសជុល
ផ្នែកកសិករក្នុងសហគមន៍
-
កសិករដែលនៅជុំវិញស្ថានីយមានសំឡេងរំខានខ្លាំង (ពេលខ្លះម៉ាស៊ីនត្រូវបូម២៤ម៉ោង)
-
កសិករចំណាយថ្លៃទឹកខ្ពស់ (ការទិញទឹក និងការបូមបន្តចូលស្រែ)
-
មានជំលោះនៅពេលដណ្តើមទឹកគ្នា
-
ទទួលបានការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់ពីម្ចាស់ស្ថានីយ ធ្វើអោយដំណាំគាត់ខកខានក្នុងការស្រោចស្រព ទទួលបានទិន្នផលទាប
ដំណោះស្រាយសូជីតំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យផ្គត់ផ្កង់ទឹកលើដំណាំផ្ទៃដី 1,300ហិកតា
ក្រុមហ៊ុនសូជីបានធ្វើការទិញស្ថានីយ

-
សូជីបានដំឡើងស្ថានីយបូមទឹកដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ជាសេវាកម្មទឹកជូនទៅកសិករនៅក្នុងសហគមន៍
-
ទំហំប្រព័ន្ធបូមទឹក កម្លាំង393 kW និង ម៉ូទ័របូមទឹកកម្លាំង 55kW (75Hp) x 6គ្រឿង
-
ធាទឹក 1,300m3/h. គ្រឿង, សរុប 6គ្រឿង 46,800m3/day
-
បច្ចេកទេសរបស់សូជីធានាមានទឹកគ្រប់គ្រាន់សម្រាប់អោយកសិករធ្វើដំណាំបាន 2ដង (2វគ្គ) ក្នុងមួយឆ្នាំ
-
ផ្ទៃដីសរុប 1,300ហិកតា (360គ្រួសារ)
បន្ទាប់ពីប្រើប្រាស់សេវាកម្មទឹក ”សូជី”
-
កសិករមិនចាំបាច់ចំណាយថវិការច្រើនដើម្បីបូមទឹកពីប្រឡាយមេទេ
-
កសិករគ្រាន់តែបង់ថ្លៃសេវាទឹក តាមទំហំផ្ទៃដីដែលគាត់បានធ្វើដំណាំតែប៉ុណ្ណោះ
-
ទឹកមានពេញគ្រប់គ្រាន់នៅប្រឡាយមេ
-
កសិករអាចធ្វើស្រែបាន២ដងឬ៣ដងក្នុង១ឆ្នាំ
-
ទទួលបានទិន្នផលខ្ពស់ បង្កើនការដាំដុះ ចំណេញពេលវេលា ចំណេញថវិការ កាត់បន្ថយការកម្លាំងពលកម្ម មានជីវភាពរស់នៅសមរម្យ
