លេខទូរស័ព្ទ

012 61 97 15, 093 41 88 99,
081 90 48 49

អាសយដ្ឋានអ៊ីម៊ែល

info@sogecambodia.com

ស្ថានីយបូមទឹក ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា)

  • ទំព័រដើម|
  • ស្ថានីយបូមទឹក ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា)

ស្ថានីយបូមទឹក ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា)

ក្រុមហ៊ុនសូជី មានសេវាកម្មផ្គត់ផ្គង់ទឹកជូនដល់កសិករធ្វើស្រែ​ ដំណាំបន្លែ និង ផ្លែឈើជាដើម កសិករមិនចាំបាច់ចំណាយប្រាក់ក្នុងការទិញប្រព័ន្ធសូឡានោះទេ ដោយគ្រាន់តែចំណាយប្រាក់ក្នុងការប្រើប្រាស់សេវាកម្មទឹក ទៅតាមទំហំផ្ទៃដីដែលពួកគាត់បានធ្វើតែប៉ុណ្ណោះ។

អំពីស្ថានីយបូមទឹក ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា)
ស្ថានីយបូមទឹកដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) សូជីបានចាប់ផ្ដើមដំឡើងនៅចុងឆ្នាំ2021 ហើយមកដល់ពេលនេះ សូជីបាន ដំឡើងចំនួន 20ស្ថានីយ មកហើយ ដែលស្ថិតនៅតាមបណ្ដាខេត្តចំំនួន 5ខេត្ត មានដូច ជា៖ ខេត្តកំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និង បាត់ដំបង។ មានអ្នកប្រើប្រាស់ ចំនួន1,505គ្រួសារ មានផ្ទៃដីសរុប 3,052 ហិកតា ។

លក្ខណៈពិសេសស្ថានីយបូមទឹកដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា)

  • មានទឹកស្រោចស្រពគ្រប់គ្រាន់គ្រប់រដូវ​៖ សូជីធានាមានទឹកគ្រប់គ្រាន់នៅក្នុងប្រឡាយមេ​ជាប្រចាំ ការផ្គត់ផ្គង់ទឹកជូនកសិករ ដោយមិនគិតអាកាសធាតុឡើយ។
  • មិនចំណាយទុនទិញប្រព័ន្ធសូឡា៖ កសិករមិនចាំបាច់ចំណាយប្រាក់ក្នុងការទិញប្រព័ន្ធសូឡានោះទេ ដោយគ្រាន់បង់ថ្លៃសេវាផ្គត់ផ្គង់ទឹក ទៅតាមទំហំផ្ទៃដីដែលពួកគាត់បានធ្វើតែប៉ុណ្ណោះ។
  • មិនបារម្ភរឿងបច្ចេកទេស៖ ស្ថានីយបូមទឹកដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) របស់ក្រុមហ៊ុនសូជី(SOGE) ត្រូវរចនាឡើងអោយមានការថែទាំតិចតួច និងមានការប្រើប្រាស់បានយូរ។ ដោយភ្ជាប់ជាមួយជើងរេតាមពន្លឺថ្ងៃដោយស្វ័យប្រវត្តិ រួមទាំងផលិតផលមានគុណភាពខ្ពស់ ដែលអាចជួយកាត់បន្ថយបញ្ហាបច្ចេកទេស និងពេលវេលារង់ចាំ។ ហើយក្នុងករណីមានបញ្ហាណាមួយកើតឡើង SOGEនឹងនៅទីនោះដើម្បីដោះស្រាយ ដោយធានាថាកសិករអាចផ្តោតលើដំណាំរបស់ពួកគេដោយមិនព្រួយបារម្ភអំពីឧបសគ្គបច្ចេកទេស។
  • កាត់បន្ថយការចំណាយ៖ ស្ថានីយបូមទឹកដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) របស់SOGE ជាដំណោះស្រាយមានប្រសិទ្ធភាព ដែលកាត់បន្ថយការចំណាយលើការធ្វើកសិកម្ម។
  • ដំណាំទទួលបានទិន្នផលខ្ពស់៖ ស្ថានីយបូមទឹកដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) របស់SOGE មានទឹកគ្រប់គ្រាន់កសិករមានទឹកស្រោចស្រពលើដំណាំគ្រប់គ្រាន់ កាត់បន្ថយស្មៅដុះនៅក្នុងដំណាំ ធ្វើអោយដំណាំទទួលបានទិន្នផលខ្ពស់។
  • អាចប្រើប្រាស់នៅតំបន់ដាច់ស្រយាល៖ អាចដំឡើងនៅតំបន់ឆ្ងាយ ដែលគាំទ្រជីវភាពសហគមន៍កសិករ។
  • ការរស់នៅប្រកបដោយភាពបៃតង៖ ការប្រើប្រាស់ប្រព័ន្ធសូឡាកាត់បន្ថយការប្រើប្រាស់សាំងឬម៉ាស៊ូត និង លើកកម្ពស់និរន្តរភាពបរិស្ថាន។

ស្ថានីយសូឡាបូមទឹកដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ(សូឡា)សូជីផ្តល់អត្ថប្រយោជន៍ដូចជា៖

  • ការរស់នៅដោយមិនប៉ះពាល់បរិស្ថាន៖ ដោយប្រើប្រាស់ ប្រព័ន្ធសូឡាបូមទឹកដំណើរការដោយពន្លឺព្រះអាទិត្យ (សូឡា) អាចជួយកាត់បន្ថយការប្រើប្រាស់សាំងឬម៉ាស៊ូត និង កាត់បន្ថយការបំភាយកាបូន។
  • កាត់បន្ថយការខ្ជះខ្ជាយទឹក៖ ដោយមានការគ្រប់គ្រងទឹកបានល្អយើងអាចសន្សំសំចៃទឹក ជាពិសេសនៅតំបន់រីងស្ងួតឬក្នុងតំបន់ដែលមានប្រភពទឹកមានកំណត់។
  • មាននិរន្តភាពក្នុងកសិកម្ម៖ ដោយមានការស្រោចស្រពល្អប្រសើរឡើងវិញ ដំណាំរបស់កសិករក៏ទទួលបានទិន្នផលល្អជាងមុន លើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តភាពដោយមិនចាំបាច់ពង្រីកផ្ទៃដីបន្ថែម។
  • កាត់បន្ថយបញ្ហាបច្ចេកទេស៖ ប្រព័ន្ធដើរដោយសូឡាជាធម្មតាមិនត្រូវបានការថែទាំច្រើននោះទេ បានន័យថាយើងត្រូវការធនធានតិចជាងមុនសម្រាប់ការថែទាំនិងជួសជុល។
  • ការប្រើប្រាស់នៅតំបន់ដាច់ស្រយាល៖ ស្ថានីយបូមទឹកអាចដំឡើងនៅកន្លែងដាច់ស្រយាលដើម្បីផ្គត់ផ្គងសហគមន៍ក្នុងស្រុក និងកាត់បន្ថយការប៉ះពាល់បរិស្ថានដោយមិនចាំបាច់ដឹកជញ្ជូនទឹកនិងភ្លើងអគ្គីសនៅក្នុងចម្ងាយឆ្ងាយ។

ស្ថានីយសូឡាបូមទឹកដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ(សូឡា)សូជី ពិតជាបានរួមចំណែកក្នុងអនាគតបៃតង និងនិរន្តរភាពសម្រាប់កសិកម្មកម្ពុជា។